(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕
ក្រសួងកសិកម្ម បង្ហាញលទ្ធផល នៃការធ្វើកោសល្យវិច័យ លើសពសត្វផ្សោតនៅខេត្តក្រចេះ
កម្មវិធី TVET 1.5M៖ មុខជំនាញ ៣ ដែលមានយុវជន អតីតពលករ និងពលរដ្ឋនៅក្នុងខេត្តប៉ៃលិន មកចុះឈ្មោះចូលរៀនច្រើនជាងគេ
បង្ក្រាបបទល្មើស Online Scams មួយកន្លែងនៅខណ្ឌ៧មករា ឃាត់ចិនតៃវ៉ាន់៦នាក់ និងដកហូតសម្ភារមួយចំនួន
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
© 2026 First News © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft