ក្រសួងកសិកម្ម បង្ហាញលទ្ធផល នៃការធ្វើកោសល្យវិច័យ លើសពសត្វផ្សោតនៅខេត្តក្រចេះ
ថ្ងៃចេញផ្សាយ ៖ 26/05/2026 10:57:03
ដោយ ៖ admin | ចំនួនអ្នកចូលមើល ៖ 21.4K

(ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលនៃការពិនិត្យ និងធ្វើកោសល្យវិច័យលើសពសត្វផ្សោតមួយក្បាល ដែលត្រូវបានប្រទះឃើញអណ្តែតទើនៅមាត់ច្រាំងកោះអណ្តូង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងមក។

តាមរយៈសេចក្ដីប្រកាសនោះ បានឱ្យដឹងថាយោងតាមលទ្ធផលនៃការពិនិត្យសត្វផ្សោតនេះមានលេខសម្គាល់ ៩៤ (ID: 94) ជាប្រភេទផ្សោតញី ដែលធ្លាប់រស់នៅក្នុងអន្លង់ ត្បូងខ្លា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សត្វផ្សោតនេះមានអាយុប្រមាណ ៣០ឆ្នាំ ប្រវែង ២៣១សង់ទីម៉ែត្រ និងទម្ងន់ ១៧០គីឡូក្រាម។ តាមការពិនិត្យជាក់ស្តែង ផ្សោតនេះមានធ្មេញសឹករេចរិល ក្រពះទទេពុំមានចំណីអាហារ និង ពុំមានស្លាកស្នាមរបួសដោយសារឧបករណ៍នេសាទនៅលើដងខ្លួនឡើយ។

ព័ត៌មានផ្សេងៗ
ក្រសួងកសិកម្ម បង្ហាញលទ្ធផល នៃការធ្វើកោសល្យវិច័យ លើសពសត្វផ្សោតនៅខេត្តក្រចេះ
26/05/2026 10:57:03 admin
កម្មវិធី TVET 1.5M៖ មុខជំនាញ ៣ ដែលមាន​យុវជន អតីតពលករ និងពលរដ្ឋនៅក្នុងខេត្តប៉ៃលិន មក​ចុះឈ្មោះ​ចូលរៀន​ច្រើន​ជាង​គេ
26/05/2026 10:54:22 admin
បង្ក្រាបបទល្មើស Online Scams មួយកន្លែងនៅខណ្ឌ៧មករា ឃាត់ចិនតៃវ៉ាន់៦នាក់ និងដកហូតសម្ភារមួយចំនួន
26/05/2026 10:52:27 admin
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
04/12/2025 04:06:11 admin
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
04/12/2025 04:04:32 admin
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 First News © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft